[Cambodia] អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវបានជាប់ពន្ធនាគារ ភាសាខ្មែរ៖

[Cambodia] អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវបានជាប់ពន្ធនាគារ

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី គឺលោក យាង សុធារិន និងលោក អ៊ួន ឈិន ត្រូវបានតុលាការឃុំខ្លួន ដោយចោទពីបទល្មើសចារកម្ម ដែលមិនមានមូលដ្ឋានច្បាប់ត្រឹមត្រូវ ហើយអ្នកទាំងពីរ កំពុងប្រឈមមុខនឹងទោសពន្ធនាគាររហូតដល់ ១៥ឆ្នាំ។ មិនមានភស្តុតាងណាមួយ ត្រូវបានបង្ហាញជាសាធារណៈនោះទេ សំណើរសុំនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំសវនាការជាច្រើនលើកច្រើនសារ ក៏ត្រូវបានតុលាការបដិសេធ ហើយកាលបរិច្ឆេទសវនាការលើសំណុំរឿងរបស់អ្នកទាំងពីរ ក៏មិនទាន់ត្រូវបានតុលាការកំណត់នៅឡើយ ទោះជាអ្នកទាំងពីរបានជាប់ក្នុងពន្ធនាគារអស់រយៈពេល ៦ខែ មកហើយក៏ដោយ។ ការចាប់ខ្លួនអ្នកទាំងពីរ បានកើតឡើង ចំពេលកំពុងមានការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគណបក្សជំទាស់ ហើយនិងក្រោយការបិទស្ថានីយ៍វិទ្យុអាស៊ីសេរីនៅប្រទេសកម្ពុជារយៈពេល ២ខែ ដែលការបិទនោះ ត្រូវបានវិទ្យុអាស៊ីសេរីលើកឡើងថាដោយសារការបង្ក្រាបរបស់អាជ្ញាធររដ្ឋ និងការបិទស្ថានីយ៍វិទ្យុអេហ្វអឹម ផ្សាយបន្តរបស់វិទ្យុអាស៊ីសេរី។ អ្នកទាំងពីរ មិនបានបន្តធ្វើការឲ្យវិទ្យុអាស៊ីសេរីនោះទេ នៅពេលមានការចាប់ខ្លួន ប៉ុន្តែទោះជាអ្នកទាំងពីរនៅបន្តធ្វើការក៏ដោយ ក៏ការធ្វើការងារជាអ្នកកាសែត គឺនៅតែពិបាកនឹងអាចចាត់ចូលជាបទល្មើសចារកម្ម។ លើសពីនេះ កាលពីថ្ងៃទី២៩ ខែមីនា អតីតអ្នកកាសែតទាំងពីរ ត្រូវបានគេរាយការណ៍ថា អាចនឹងប្រឈមមុខនឹងបទចោទប្រកាន់ពាក់ព័ន្ធនឹងរូបភាពអាសអាភាសថែមទៀត ដោយយោងតាមច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ។ បទល្មើសទាំងនេះ គឺជាការធ្វើទុក្ខបុកម្នេញមកលើសេរីភាពសារព័ត៌មាន និងត្រូវបានបង្កើតឡើងដើម្បីបំភិតបំភ័យអ្នកកាសែតផ្សេងទៀត ឲ្យនៅស្ងៀមស្ងាត់។

x Shield Logo
This Site Is Protected By
The Shield →